គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ជំនួបរវាងមន្ទីរពិសោធន៍ Cooper និងសហគ្រាសផលិតឱសថប៉េប៉េអឹម

កាលបរិច្ឆេទ: ១០ មិថុនា ២០២២ / សុខភាព

គណៈប្រតិភូមកពីមន្ទីរពិសោធន៍ Cooper ដែលមានសមាសភាពលោក Sébastien Lucot​ ជាអគ្គនាយក លោកស្រី Gwenaëlle Bluet-Morvan នាយកផ្នែកនាំចេញ និង លោកស្រី Brigitte Bourhis អ្នកគ្រប់គ្រងការនាំចេញ បានជួបជាមួយក្រុមការងារផ្នែកទីផ្សាររបស់សហគ្រាសផលិតឱសថប៉េប៉េអឹមកាលពីខែឧសភាកន្លងទៅនេះ។

នៅកម្ពុជាសហគ្រាសផលិតឱសថប៉េប៉េអឹមធ្វើការចែកចាយផលិតផលឱសថរបស់មន្ទីរពិសោធន៍ Cooper ដូចជាថ្នាំវីតាមីន Vitascorbol ដែលលក់ដាច់ខ្លាំងជាងគេនៅអំឡុងពេលមានវិបត្តិជំងឺកូវីដ និងថ្នាំ Oxyboldine ។

លោកតិច ស៊ីម៉ូ នាយកទីផ្សារកម្ពុជានៃសហគ្រាសផលិតឱសថប៉េប៉េអឹម មានប្រសាសន៍ពន្យល់យ៉ាងដូច្នេះ ៖ «យើងបានធ្វើការបូកសរុបលទ្ធផលនៃកិច្ចសហការជាដៃគូកន្លងមក និងស្វែងយល់ពីលទ្ធភាពក្នុងការពង្រីកភាពជាដៃគូរបស់យើងបន្ថែមទៀត។ យើងក៏បានចុះទស្សនកិច្ចតាមឱសថស្ថានមួយចំនួនក្នុងស្រុកដើម្បីមើលពីស្ថានភាពនៃផលិតផលរបស់យើងផងដែរ»។

Cooper គឺជាមន្ទីរពិសោធន៍ផលិតឱសថដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩០៧ នៅ Seine et Marne ដោយឱសថការីមួយរូបគឺលោកឱសថបណ្ឌិត Albert Salmon ជាមួយនឹងឱសថការីមួយចំនួនទៀត។ គម្រោងនៃការបង្កើតមន្ទីរពិសោធន៍នេះឡើងគឺក្នុងបំណងប្រមូលផ្តុំឱសថការីទាំងអស់បង្កើតជាសហគមន៍មួយ ដើម្បីផ្គត់ផ្គង់ទៅដល់ប្រជាពលរដ្ឋនូវឱសថប្រើប្រាស់ប្រចាំថ្ងៃនៅតាមឱសថស្ថានដែលនៅជិតលំនៅដ្ឋានរបស់ពួកគេ។ មន្ទីរពិសោធន៍ Cooper បានផលិត និងចែកចាយផលិតផលឱសថទៅដល់ឱសថស្ថានប្រមាណ ២២ ០០០ កន្លែងនៅប្រទេសបារាំង៕